តារា​ស្រីខ្មែរ​ប្រកាស​លក់​ខ្លូន​ជាសាធារណៈ

ព្រីម លីហ្សា ចង់បានអ្នកជួយឧបត្ថម្ភ

តារាសម្តែងស្រី ព្រីម លីហ្សា មិនសូវជា​ មានឈ្មោះល្បី នៅក្នុងសិល្បៈឡើយ ភាគច្រើន រឿងដែលនាងសម្តែង សុទ្ធសឹងតែជាតួរាយរង ដែលមានចរិត កាចឆ្នាស់ឆ្នើម ថ្មីៗនេះនាងទើបតែ ថតរឿងថ្មីមួយទៀត ឲ្យស្ថានីយ៍ ទូរទស្សន៍បាយ័ន បន្ថែម ពី នេះ នាងក៏បានបង្ហាញមុខ នៅក្នុងឆាកប្រគុំតន្រ្តី នៃស្ថានីយ៍ ទូរទស្សន៍ជាច្រើន ។ តារាសម្តែងស្រីម្នាក់នេះ មានសម្រស់ស្រស់ សោភា និងចូលចិត្តលេងខ្លួន សិចស៊ីបញ្ចេញ ដើមទ្រូងមិនចាញ់ តារាសិចស៊ីល្បីៗឡើយ ទោះបីជានាងមានវ័យ ត្រឹមតែ១៨ឆ្នាំ តែនាងធ្លាប់ឆ្លងកាត់ ជីវិតស្នេហា មិនសមបំណង ម្តងរួចមកហើយ ដោយសារបរាជ័យ បែបនេះ បានធ្វើឲ្យនាងកែរប្រែចិត្ត មកស្រលាញ់បុរស វ័យចំណាស់វិញ នាងថែមទាំងបង្ហាញនូវ ភាពក្លាហានថា ប្រសិនបើមានគេឧបត្តម្ភ នាងនឹងទទួល យកភា្លមមិនខ្លាច គេសើចចំអកឡើយ ។

បច្ចុប្បន្នមាន តារាសម្តែង វ័យក្មេងជាច្រើន កំពុងរះ ចិញ្ចាំងចិញ្ចែង នៅលើដងវិថីតារា សម្រាប់អ្នកសម្តែងស្រី វ័យ១៨ឆ្នាំ។

ប៉ុន្មានខែមុន ព្រីម លីហ្សា បានទៅចូលរួម បង្ហាញម៉ូដសម្លៀកបំពាក់ ក្នុងកម្មវិធីរាត្រីសមោសរ The Secret of the Night នៅប្រទេសវៀតណាម ដែលមាន១២ចូលរួម នាងជាប់ចំណាត់ថ្នាក់លេខ២ ជាស្រីស្អាតមាន កែវភ្នែកស្អាត, សាច់ស្អាត និង មានដើមទ្រូវធំល្អ (ទំហំដើមទ្រូង៣៨) ។

ព្រីម លីហ្សា ចូលចិត្តស្លៀកពាក់សិចស៊ី បញ្ចេញសាច់សខ្ចី និងដើមទ្រូងដើម្បីបង្អួតឲគេ ឃើញពីសម្រស់របស់ខ្លួន នាងថែមទាំងបាន អួតប្រាប់ថា មានអ្វីល្អគួរ បញ្ចេញឲ្យគេឃើញ អ្វីដែលនាងមាន គឺធម្មជាតិពិតៗ នាងមិនបាន​ចូល ហាងកែកុន ដើមទ្រូងឬត្រាំទឹកដោះគោ ដើម្បីឲ្យសាច់សខ្ចី នោះទេ ប៉ុន្តែនាងទទួលស្គាល់ថា នាងនៅមាន​ចំណុចខ្វះ​ខាត មួយចំនួនដូចជាខ្ទង់ច្រមុះ មិនសូវខ្ពស់ ដូច្នេះទៅអនាគតនាងមាន បំណងកែកុនខ្ទង់ច្រមុះ ឲ្យមាន​រាងខ្ពស់ជាមុនបន្តិច ។

នៅក្នុងពិភពសិល្បៈ មានសិល្បការីនីជាច្រើន នៅពេលដែលសួរពីរឿង មានអ្នកធានាចិញ្ចឹម ពួកគេតែងតែព្យាយាម ​លាក់បាំងនិងឆ្លើយបដិសេដ មិនទទួលការស្នើរសុំ របស់នរណាម្នាក់ឡើយ ដោយឡែក ព្រីម លីហ្សា ដែលជាអ្នក​សម្តែងថ្មី វ័យក្មេង ដែលមានរូបសម្រស់ ស្រស់សោភាបែរជា ហ៊ាននិយាយថា បើមានអ្នកចង់ឧបត្ថម្ភខ្ញុំមែន ខ្ញុំនឹងទទួលយកភ្លាម ខ្វល់អីពាក្យគេនិយាយ តែការពិត សព្វថ្ងៃនេះមិនទាន់មាន នរណាម្នាក់ចិញ្ចឹម ឬឧបត្តម្ភខ្ញុំឡើយ បើមានដូចគេថាមែន ម៉្លោះខ្ញុំជិះ រថយន្ត ទំនើបៗ មានផ្ទះស្អាតរស់នៅ មិនមែនជិះរថយន្ត កូរ៉ូឡាកញ្ចាស់សេរី ឆ្នាំ៩៤នោះទេ ។ ខ្ញុំក៏ចង់ផ្លាស់ប្តូរ រថយន្តថ្មីដែរ បើមានតាតាទិញឲ្យ កាន់តែប្រសើរ (សើច…..) ។

ព្រីម លីហ្សា បន្តទៀតថា នាងធ្លាប់ខូចចិត្ត ម្តងរួចហើយ តែមិនបានន័យថានាង រៀងចាលមិនទទួល ស្នេហាថ្មីនោះទេ នាងបានចាត់ទុករឿងនោះ ថាជាបទពិសេធន៍មួយ ប្រៀបដូចជាសុបិនអាក្រក់ ពេលភ្ញាក់មកវិញ អ្វីៗនិងល្អដូចធម្មតា សម្រាប់ ស្នេហាលើកក្រោយនេះ នាងមិនប្រាថ្នាបុរស ដែលមានវ័យក្មេងឡើយ នាងចង់បានបុរស​ វ័យចំណាស់ម្នាក់ មកធ្វើជាគូគាប់ ពីព្រោះថាគេចេះ ស្រលាញ់ថ្នាក់ថ្នម និងចេះគិតជាងក្មេងៗ ណាមួយវ័យច្រើន គឺមានប្រាក់កាស ដើម្បីចិញ្ចឹមគ្រួសារបាន ។

គួរបញ្ជាក់ផងដែរថា ព្រីម លីហ្សា ចាប់ផ្តើមប្រលូកក្នុង វិស័យសិល្បៈនៅ ឆ្នាំ២០០៧ កាលពីវ័យកុមារ នាងជា​សិស្សរបាំ នៅសាលាវិចិត្រសិល្បៈ ដោយសារជីវភាពគ្រួសារ មានការខ្វះខាត ឪពុក ជាជនជាតិសឹង្ហបុរី បាន​ស្លាប់ចោល តាំងពីនាងមានវ័យ៣ឆ្នាំ រីឯម្តាយជាអាជីវករ តូចតាចម្នាក់ នាងក៏បានចាប់អាជីព សម្តែង​ដើម្បីរកប្រាក់ ចំណូលជួយគ្រួសារ មកទល់ពេលនេះ នាងថតបានប្រមាណ ជាង២០រឿងហើយ បច្ចុប្បន្ននាង​ជាសិស្សនៅ សាលាឯកជនមួយ ថ្នាក់ទី១០ ។ នាងមានកម្ពស់ ១,៦៥ ម៉ែត្រ ទម្ងន់ ៤៥គីឡូក្រាម ទំហំទាំងបី ៣៨, ២៦, ៣៦ ។

ប្រភពអត្ថបទ៖ ភ្នំពេញដេលីញូវ

15 Responses to “តារា​ស្រីខ្មែរ​ប្រកាស​លក់​ខ្លូន​ជាសាធារណៈ”

  1. អូយសុំខ្លាចហើយ

  2. ព្រោះតែ​ចង់បាន​ពេក​ ទើប​គ្មាន​នរណា​គេ​នឹង​ធនា 😆

  3. ??????????????

  4. ស្តាប់ទៅគួរអោយអាណិតនាងណាស់! បើខ្ញុំមានលុយ ខ្ញុំនឹងទិញ លុចស៊ីស៤៧០ អោយនាងភ្លាម! តែគួរអោយស្តាយ ដែលពេល នេះកំពុងជិះម៉ូតូកញ្ចាស់នៅឡើយ!

    • ទិញឡានឲ្យនាងដើម្បីដឹកប្រុសដទៃកាត់មុខ Teng!!!
      ពេលឃើញហើយ ទិញនាវាទុកឲ្យនាង ជិះកំសាន្តជាមួយប្រុសស្នេហ៍នាងទៀត!!!
      សំបូរលុយពេក គួរតែយកទៅជួយជនរងគ្រោះ ក្មេងអនាថា កុមារគ្មានផ្ទះសំបែង យកធ្វើអ្វីឲ្យមានប្រយោជន៍!!!

      និយាយទៅនិយាយមក ខ្ញុំមិនមែនចង់ថាទេ បើសិនខ្ញុំមានលុយវិញ ខ្ញុំទិញយន្តហោះ ហើយជួលអ្នកបើយន្តហោះឲ្យនាង ទិញវិមានមួយទៀត ទិញដី១០០ហិចតា ទុកជិះឡានដើរលេង!!! :mrgreen:
      ចប់!!!!!!!!

  5. ជួយគ្នាផង ព្រោះមិនមានអ្នកឧត្ថម្ភទេ

  6. សួស្តី!បាទសូមជុំរាបថា
    អស់ទាស់ហ្មង!!!!!!!!!!!!!!!!!!!!

  7. ខ្ញុំចង់ឧត្ថម្ភនាង ណាស់ អាចទាក់ទងបាន ០១២ ២៥២៥២២

  8. គ្មានសីលធម៏ជាស្រីខ្មែរអ្វីសោះ

ទំលាក់ មួយចំលើយតប ទៅ Teng បោះ​បង់​ការ​ឆ្លើយ​តប