ធ្យូង​ជួយ​ឲ្យសាច់​មាន់ក្នុងសម្លរឆាប់ផុយ

ខ្ញុំមាន​រឿង​គួឲ្យ​អស់​សំនើច​មួយ​ចង់​ប្រាប់៖

នៅ​ជិត​ផ្ទះ​ខ្ញុំ មាន​អ្នក​មីងម្នាក់​ឈ្មោះ​ មីងមុំ​ រស់នៅ​ជាមួយ កូនស្រីម្នាក់​ឈ្នោះ ស្រី​ម៉ុច។​ ថ្ងៃមួយ​គាត់​បាន​ទិញ​មាន់​មួយ​ក្បាល​ពី​ផ្សារ យក​មក​ស្ងោរ​ជ្រក់។ គាត់​ដឹង​ថា មាន់​នោះ​វា​ចាស់​បន្តិច​ហើយ ដូច្នេះ​សាច់​វា​ក៏ស្វិត​បន្តិច​ដែរ។​ គាត់​តែង​តែប្រើ​ធ្យូង​ដើម្បី​ដាំ​ស្លរ។ ដោយ​សារ​មាន់​នោះ​វា​ស្វិត​ពេក​ គាត់​បាន​ឲ្យស្រីម៉ុចថែមធ្យូង​មួយ​ដុំ​ទៀត​ទៅក្នុង​ចង្ក្រាន។

មីង​មុំ៖ ស្រីម៉ុច​ ដាក់​ថែម​ធ្យូង​មួយ​ដុំ​ថែម​ផង​កូន​ ដើម្បី​ឲ្យ​សាច់​មាន់​ឆាប់​ផុយ។

ស្រី​ម៉ុច​ក៏​ដាក់​ធ្យូង​មួយដុំ​ចូល។
ពេល​ញ៉ាំបាយ មីង​មុំ​បាន​លាន់​មាត់

មីងមុំ៖ ហ៎ាក! ពីណា​គេ​យក​ធ្យូង​មក​ដាក់​ក្នុង​សម្លរហ្ចឹង អាម៉ុច?

ស្រីម៉ុច៖ ចុះ​ក្រែង​ម៉ែថា ឲ្យ​ដាក់ចូល​ដើម្បី​ឲ្យសាច់​មាន់​ឆាប់​ផុយ​ហី ម៉ែ

មីងមុំ៖ អុញ!!!!&%#@?*%&

11 Responses to “ធ្យូង​ជួយ​ឲ្យសាច់​មាន់ក្នុងសម្លរឆាប់ផុយ”

  1. សង្សយ័តែលួចដូរឈ្មោះតួអង្គទេនេះ តាមពិតជំនួសឲ្យតួឈ្មោះស្រីម៉ុចហ្នឹង​ គឺ សុទ្ធារិទិ្ធ សោះ !

  2. រឿង​នេះ​បាន​ប្រាប់​ខ្ញុំ​ដោយ​ខ្លួន​ឯង។ ហួស​ចិត្ត!!!😀

  3. 🙂😀
    ដល់ថ្នាក់នុងផង!ហាស់!
    អាងតែអត់មានណាគេដឹងចេះតែប្តូរឈ្មោះផ្តេសផ្តាស់!

  4. ហួសចិត្ត លែងនិយាយ😀

  5. អត់ទេបងញ៉ុមអត់ហ៊ានទទួលទេ!
    ខ្លាចបាបណាស់!
    ពេលទំនេរទៅលេងផ្ទះញ៉ុមផងណាបងធារិទ្ធ!🙂

  6. គ្មាន​វាចា​នឹងថ្លែង!😆 កូន​អីក៏តាម​គន្លងធម៌ម្លិះ

  7. ជំរាប សួរ ធារិទ្ធ
    ខ្ញុំហនុមាន សូមចូលលេងផ្ទះផង ! ទំរាំ ដើររកផ្ទះឃើញ ដើរពេញម៉ាភូមិទៅហើយ ! អរគុណបានបើកទ្វាផ្ទះអោយ ខ្ញុំចូលលេង !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: