សម្រាប់​មិត្ត​នារី៖ សំលៀកបំពាក់​សញ្ញាក្បាល​ទន្សាយ Playboy

ខ្ញុំ​តែង​សង្កេតឃើញ​មិត្ត​នារី​មួយ​ចំនួន​តែង​តែ​ពាក់​ខោ​ឬ​អាវ​សញ្ញាក្បាល​ទន្សាយ​នេះ​ជា​ញឹកញាប់។ ខ្ញុំ​ដឹង​ថា​ពួក​គាត់​ភាគ​ច្រើន​អត់​ដឹង​ថាអា​រូប​សញ្ញាហ្នឹង​បាន​ន័យ​ថា​ម៉េច​ផង គឺ​ចេះ​តែ​ពាក់​ទៅ​ដោយឃើញ​វាស្អាត។

អាវយឺតសញ្ញា Playboy

សូម​ជំរាប​ថា​ រូប​ក្បាល​ទន្សាយ​នេះ គឺជារូប​តំណាង​របស់​ទស្សនាវត្តី​ដ៏មាន​ប្រជាប្រិយភាព​មួយរបស់​អាមេរិក​ឈ្មោះថា Playboy។ ទស្សនាវត្ដី​នេះ គឺ​ត្រូវ​បាន​គេ​បោះពុម្ព​ឡើង​ដើម្បី​ពួក​បង​បុរសៗ ជាពិសេស ព្រោះ​វា​ផ្ទុក​ទៅដោយ​រូបអាក្រាតកាយ​របស់​នារី​ម៉ូដែល​ជាច្រើន។

ជាទូទៅ ពេលយើង​ស្លៀកពាក់​ខោអាវ​ដែល​មាន​អក្សរ​ឬរូបតំណាងអ្វីមួយដែលត្រូវបាន​បោះពុម្ព​លើនោះ បាន​ន័យថា យើង​ស្រលាញ់​ ចូលចិត្ត ឬ​ លើក​តម្កើងអក្សរ​ឬរូបតំណាងនោះ។ អញ្ចឹង​ក្នុង​នាម​មិត្ត​នារី​ទាំង​អស់​ដែល​ជាកូន​ស្រី​ខ្មែរ គួរទៅស្លៀកពាក់​ខោអាវទាំងនោះ ដើម្បី​បង្ហាញ​ពី​ភាពស្រលាញ់​ ចូលចិត្ត ឬ​ លើក​តម្កើងរបស់​អស់​ទាំង​នោះ​ឬយ៉ាង​ណា?

នេះ​គ្រាន់​តែជា​បំណង​ល្អពីខ្ញុំ​ ធារិទ្ធ។

បើចង់ដឹង​ច្បាស់ សូមទៅកាន់ http://www.google.com.kh ហើយ​រាវរក​ពាក្យ Playboy។

5 Responses to “សម្រាប់​មិត្ត​នារី៖ សំលៀកបំពាក់​សញ្ញាក្បាល​ទន្សាយ Playboy”

  1. បានដឹងយូរហើយរឿងនឹងនុះ ថែមទាំងបានហាមប្រាមមិត្តមិនអោយប្រើប្រាស់រូបសញ្ញានោះទៀតផង។ ល្អដែលបានចុះផ្សាយទៀត!

  2. រឹត​តែផ្សាយ រឹត​តែ​ពាក់។😀

  3. មិនបានន័យថាចឹងទាំងអស់រ៉េ? ចុះពួកប្រុសៗពាក់អាវរញ៉េរញ៉ៃ? ពាក់រូបនាគ? ពាក់រូបតោ ចឹងសុទ្ធតែមានន័យថាលើកតំកើង, ស្រឡាញ់ទាំងអស់ឬ? និយាយចឹង សុំទោស, លោកស្រឡាញ់ និងលើកតំកើងឪពុកម្តាយលោកទេ? ហើយតាំងពីកើតមក ពាក់ខោអាវមានរូបពួកគាត់បានប៉ុន្មានដងហើយ? ការស្លៀកពាក់ ត្រឹមតែមានន័យថា បិទបាំងរាយកាយពីការអាក្រាត, បិតបាំងរាងកាយទប់ទល់នឹងអាកាសធាតុខាងក្រៅ, និង មានន័យត្រឹមតែបង្ហាញពីការតុបតែងខ្លួនតែប៉ុណ្ណោះ! (លើកលែងឈុតខ្លះ ឧទាហរណ៍៖ ឈុតសិស្សសាលា, ឯកសណ្ឋានការងារ, ឈុតលើកទឹកចិត្តកីឡាករ ទើបមានអត្ថន័យ) ។ សំរាប់ខ្ញុំផ្ទាល់ ស្អីក៏បានអោយតែញ៉ុមគិតថាស្អាត ។ មិនដែលគិតវែងឆ្ងាយផង!

    • ក្មេង​ស្រែ​និយាយ​នឹង​ អត់​ខុស​ទេ។ តែ​វា​មាន​ចំនុច​អវិជ្ជមាន​ដែល​យើង​គួរ​យល់​ដឹង​ពី ការ​ស្លៀក​ពាក់​របស់​យើង។ វា​ប្រៀប​បាន​នឹង​មនុស្សសុភាពរាបសារ​ម្នាក់​ដែល​ពាក់​ខោ​អាវ​របៀប​ស្ទាវ​(ទំនើង) នោះ​ពេល​ដែល​អ្នក​ដ៏ទៃ​ឃើញ​ គេនឹង​ចាត់​ទុក​ថា​គាត់​ម្នាក់​នោះ​អាច​ជា​មនុស្ស​ទំនើង​ ៨០ ទៅ ៩០% បាត់​ទៅ​ហើយ ទោះណា​ជា​គាត់​មិន​មែន​ជាជន​ប្រភេទ​នោះ​ក៏ដោយ។

    • ដល់ត្រង់ចំណុចនេះ បើអ្នកសុភាព ទៅពាក់ខោអាវដូចក្មេងទំនើង ។ ចឹងគាត់ច្បាស់ជាក្មេងទំនើងហើយ ព្រោះមិនដែលមានអ្នកសុភាពណា មើលឃើញខោអាវស្ទាវ ឃើញស្អាតទេ ។ បើក្នុងករណីមាន, ចឹងវាគ្រាន់តែសំដែងចេញនូវការតុបតែងខ្លួន ដោយគាត់ក៏យល់ថា គាត់នឹងទទួលបាននូវការគិតពីអ្នកដទៃបែបណា ។ តាមសំដីរបស់ញ៉ុម ញ៉ុមមិនបានថាធារិទ្ធនិយាយខុសទេ តែយើងកុំផ្តោតគំនិត មើលលើសំបកក្រៅហើយម៉ៃថា មនុស្សនេះចេះ មនុស្សនោះចុះអីល្អជាង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: