សូម​រិះ​គន់​កាសែត​ដើម​អម្ពិល​បន្តិច

ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ថា​គេហទំព័រ​របស់​ខ្លួន​មាន​ការ​និយម​អាន​យ៉ាង​សំបើម​ពី​សំនាក់​ប្រជាជន​ខ្មែរ​ និង​ ដើម្បី​ទាក់​ទាញការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម គេ​បាន​បង្កើត​ widget​ មួយ​ដែល​គេ​បាន​ដាក់​ឈ្មោះថា៖ ចំនួន​អ្នកទស្សនា។ លើស​ពីនោះ​ទៅ​ទៀត គេ​តែង​តែ​បាន​ផ្សព្វ​ផ្សាយ​ជា​រើយៗអំពី​ចំនួន​អ្នកដែល​ចូល​អាន​គេហទំព័ររបស់​គេ​ រហូត​ថ្ងៃ​ខ្លះ​មាន​តួលេខ​រហូត​ដល់​ទៅ ១៤ម៉ឺន ឬ ១៥ម៉ឺន​នាក់​ឯណោះ។ សំនួរ​សួរ​ថា​ តើ​ពិត​ជា​មាន​អ្នកអាន​យ៉ាងសន្ធឹក​ដូច្នេះ​មែន​ឬ​ក៏អី?

សូម​មើល៖

ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១០ ៨ម៉ ៤៥នាទី

បើ​តាម​ខ្ញុំ​ដឹង ប្រជាជន​ខ្មែរ​មាន​អត់​ទាន់​ដល់​ ១៥លាន​នាក់​ផង។​ ក្នុង​១៥​លាន​នាក់​ តើមាន​ប៉ុន្មាន​នាក់​ដែល​ចេះ​ប្រើ computer?​ ហើយ​ក្នុង​ចំនោម​នោះ មាន​ប៉ុន្មាន​នាក់​ចូល​ចិត្ត​អាន​ពត៌មាន? ចុះ​ហេតុ​អ្វី​ក៏​បាន​តួលេខ ជា​១៩លាន​នាក់​នេះ​មក​ពី​ណា? គេ​ប្រើពាក្យ​ថា សរុប អញ្ចឹង ឧទាហរណ៍​ថារូប​ខ្ញុំ​ចូល​អាន​ ១ដង​ក្នុង​១ថ្ងៃ អញ្ចឹងក្នុង​រយះពេល១០ថ្ងៃ គេនឹង​សរុប​ថា​១០​នាក់? បើ​អញ្ចឹង​មែន មិន​ជាការ​បោក​​ទៅ​ហើយ​ទេ​ហី?

តួលេខ​របស់​គេ​អាច​ត្រូវ​បើ​វា​ជា​លក្ខណៈ hit counter ព្រោះ​វារាប់​រាល់​ចំនួន​នៃការចុច​។ អញ្ចឹង​បាន​ន័យ​ថា​ គេ​ប្រើពាក្យ​ថា ចំនួន​អ្នក​ទស្សនា នោះ​ខុស។ គេ​គួរ​ប្រើ​ពាក្យ​ថា ចំនួន​ទំព័រ​ដែល​បាន​ទស្សនា (one click = one page) ឬមួយ​ក៏​គេ​មាន​ចេតនា​ចង់​ប្រើ​ពាក្យ​ខុសនោះ​ក៏​មិន​ដឹង?

ខ្ញុំ​ត្រូវ​ការ​មតិ​ជជែក​គ្នា​ ព្រោះ​ការ​ពិត​អាច​មិន​ដូចការ​ដែល​ខ្ញុំ​គិត។

6 Responses to “សូម​រិះ​គន់​កាសែត​ដើម​អម្ពិល​បន្តិច”

  1. ប្រហែល​គេ​រាប់​ចំនួន​ចុច

  2. ចុះគេមានឲ្យមើលដល់គ្រឿងក្នុងឯណា គេឲ្យមើលតែព័ត៌មានហ្នឹង ចង់នរណាចូលមើល ក៏នៅតែ website មួយដដែលហ្នឹង កុំទៅចាប់អារម្មណ៍ពេក គ្រឿងអេឡិចត្រូនិច ខូចពេលណាក៏មិនដឹង!!!

  3. ជាការ​ពិត​ណាស់​នោះ​ជា​ចំនួន​ចុច​​បើក​មើល​ទំព័រ​និមួយ​ មិន​មាន​ប្រជាជន​ខ្មែរ​ឯណា​រហូត​ដល់​ជាង​១សែន​នាក់​បើល​មើល​ ព័ត៌មាន​នោះ​ទេ សូម្បីតែ​អ្នក​បើក​ Internet ប្រចាំថ្ងៃ​ក៏មិនដល់១សែននាក់ដែរ។ យោងតាម​ Compete.com វេបសាយ​ដែល​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​គេគឺ​ Everyday.com.kh 11,966នាក់(unique visitor) រហូត​មក​ដល់ខែរ​ឧសភា ២០១០ dap-news.com 9,959នាក់ kohsantepheapdaily.com.com 9,263នាក់។ បញ្ជាក់ compete.com គឺជា​សាយថ៍ សម្រាប់​វាស់នៃចំនួន​អ្នក​ទស្សនា​លើវេបសាយ​និមួយ ដែល​គេទទួល​ស្គាល់លើពិភពលោក។

  4. ចឹងគួរតែដាក់ថា ចំនួនដងនៃការទស្សនា ឬ? គេគ្រាន់តែមិនបានដាក់ពាក្យដងតែប៉ុណ្ណោះ! ហើយបើវិភាគតាមលោកបងក៏មិនទាន់ត្រឹមត្រូវដែរ, គេមានទាន់បានថា អ្នកចូលមើលសុទ្ធតែនៅក្នុងប្រទេសកម្ពុជា រឺ ជាប្រជាជនកម្ពុជាឯណា? ជួនកាល ការស្វែងរកតាមគេហទំព័រ ស្វែងរកមួយចំនួន ក៏អាចនាំអ្នកដែលមិនមានបំណងចង់មកសោះ មកបានដែរ ។

  5. ខ្ញុំគាំទ្រយោបល់របស់ក្មេងស្រែ!
    តាមយោបល់របស់ខ្ញុំគិតថា ប្រហែលគេមិនមែនរាល់ចំនួនអ្នកដែរចូលទស្សនាទេ។ គឺគេរាល់ចំនួនដងនៃការចូលមើលវិបសាយរបស់គេទេ។​ តែបើសិនជាចង់រាល់ចំនួនអ្នកចូលទស្សនាពិតប្រាកដ ក៏មិនច្បាស់លាស់ដែរ ព្រោះកុំព្យូទ័រមិនមែនមានតែមនុស្សប្រើទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: