រ៉ែ​មាស​ចំនួន​៨,១​លាន​តោន​ត្រូវ​បាន​រក​ឃើញ​នៅ​មណ្ឌលគិរី

នៅ​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​បរទេស​មួយ​បាន​រក​ឃើញ​ធនធាន​រ៉ែ​មាស​មហាសាល​នៅ​ក្នុង​ខេត្ត​ មណ្ឌលគិរី​នៃ​ប្រទេស​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល នៅ​ថ្ងៃ​២៤ ឧសភា​នេះ បាន​ប្រកាស​ឲ្យ​ដឹង​ថា ក្រុមហ៊ុន OZ របស់​ប្រទេស​អូស្ត្រាលី បាន​រក​ឃើញ​ធនធាន​រ៉ែ​មាស​ចំនួន ៨,១​លាន​តោន នៅ​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដែល​ជា​ការ​បើក​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​ ការ​ធ្វើ​វិយោគ​ទុន ក្នុង​វិស័យ​រ៉ែ​នា​ពេល​ឆាប់​ៗ​នេះ។

ប្រភេទ​រ៉ែ​មួយ​ចំនួន​ទៀត​ដែល​គេ​បាន​រក​ឃើញ​ផង​ដែរ​នោះ មាន​ដូច​ជា​រ៉ែ​ដែក​នៅ​ក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ និង​សៀមរាប។ រ៉ែ​ស្ពាន់​មាន​នៅ​ក្នុង​ព្រំ​ប្រទល់​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប។ រ៉ែ​មាស និង​រ៉ែ​ស្ពាន មាន​នៅ​ក្នុង​ខេត្ត​រតនគិរី និង​មណ្ឌលគិរី។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក សុខ ទ្បេង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​អង្គការ UNDP ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រទេស​កម្ពុជា​កំពុង​តែ​ខ្វះ​ខាត​ធនធាន​មនុស្ស​ក្នុង​វិស័យ​រ៉ែ​នេះ។ ការដ្ឋាន​រ៉ែ​មួយ​កន្លែង​គេ​ត្រូវការ​កម្មករ​ចំនួន ៣០០​នាក់ ហើយ​គេ​ត្រូវការ​កម្មករ​សរុប​ចំនួន ៣៥០០​នាក់​សម្រាប់​ការដ្ឋាន​រ៉ែ​ចំនួន ១០​កន្លែង។

លោក​បន្ត​ថា ៖ ​«កន្លែង​ខ្លះ​ដែល​យើង​មិន​ដែល​បាន​សិក្សា​សោះ ហើយ​មាន​អ្នក​វិនិយោគ​ថ្មី​មក​សិក្សា គឺ​យើង​បាន​រក​ឃើញ​រ៉ែ​យ៉ាង​ខ្ពស់ ដែល​ជា​ទី​មោទនៈ​ទៅ​វិញ!»។

មន្ត្រី​សម្រប​សម្រួល​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP) លោក ឌូក្លាស ប្រតឌ័ររិកស៍ (Douglas Broderick) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​ថា ៖ «ជា​ការ​ពិត យើង​ចង់​ឃើញ​សន្និសីទ​អន្តរជាតិ​ស្ដីពី​រ៉ែ​នា​ពេល​ខាង​មុខ​នេះ ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​វិនិយោគ​នៅ​ក្នុង​វិស័យ​រ៉ែ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា»។

លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​នេះ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា លោក​សាទរ ប៉ុន្តែ​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចាត់ចែង​ប្រាក់​ចំណូល។

លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ៖ «ដោយសារ​ទី​១ ប្រទេស​កម្ពុជា​ជោកជាំ​ទៅ​ដោយ​អំពើ​ពុក​រលួយ ដូច្នេះ​យើង​អាច​នឹង​គ្រោះថ្នាក់ នឹង​បាត់​បង់​ប្រាក់​ចំណូល​ដ៏​ច្រើន​លើស​លុប​នេះ ដោយសារ​អំពើ​ពុក​រលួយ!»។

ចាប់​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឲ្យ​ក្រុមហ៊ុន​នានា​រុករក​ រ៉ែ​តាំង​ពី​ឆ្នាំ​១៩៩៣​មក មាន​ក្រុមហ៊ុន​ជាតិ និង​បរទេស ចំនួន ៦០​ហើយ មក​ពី​ប្រទេស​ចិន អូស្ត្រាលី វៀតណាម និង​កូរ៉េ កំពុង​តែ​ធ្វើ​ការ​សិក្សា​រាវរក​ធនធាន​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​រ៉ែ​ទង់ដែង រ៉ែ​ដែក រ៉ែ​មាស រ៉ែ​បុកស៊ីត និង​រ៉ែ​ធ្យូង​ថ្ម ជាដើម។

មន្ត្រី​ឲ្យ​ដឹង​ថា គោលការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ សិក្សា​ស្រាវជ្រាវ​រាវរក​ធនធាន​រ៉ែ​រយៈ​ពេល ២​ឆ្នាំ​ជា​លើក​ដំបូង ប៉ុន្តែ​បើ​សិន​ជា​ក្រុមហ៊ុន​នោះ​រក​មិន​ឃើញ​រ៉ែ​ទេ ក្រសួង​នឹង​បន្ត​ឲ្យ ២​ឆ្នាំ​ទៀត។ នៅ​ពេល​ណា​ក្រុមហ៊ុន​នោះ​រក​ឃើញ​ធនធាន​រ៉ែ ក្រសួង​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​រ៉ែ​រយៈ​ពេល ៣៥​ឆ្នាំ ហើយ​អាច​ពន្យារ​បន្ត​រយៈ​ពេល ៥​ឆ្នាំ ២​ដង​ទៀត។

កាល​ពី​ដើម​ខែ​ឧសភា​ថ្មី​ៗ​នេះ មាន​សេចក្ដី​រាយ​ការណ៍​នានា​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន BHP Billiton របស់​ប្រទេស​អូស្ត្រាលី បាន​សូកប៉ាន់​រដ្ឋាភិបាល​កម្ពុជា​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​រាវរក​រ៉ែ​បុកស៊ីត​នៅ​ក្នុង​ប្រទេស​ កម្ពុជា។ ប៉ុន្តែ​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បដិសេធ​ភ្លាម​ៗ​ចំពោះ​សេចក្ដី​រាយ​ការណ៍​នោះ។ លោក​បាន​ពន្យល់​ថា ប្រាក់​នោះ​គឺ​ជា​ប្រាក់​សម្រាប់​មូលនិធិ​សង្គម ដែល​មាន​ចែង​ក្នុង​កិច្ច​សន្យា៕

ប្រភព៖ វិទ្យុ ​អាស៊ីសេរី

8 Responses to “រ៉ែ​មាស​ចំនួន​៨,១​លាន​តោន​ត្រូវ​បាន​រក​ឃើញ​នៅ​មណ្ឌលគិរី”

  1. អត់មានអីគួរអោយភ្ញាក់ផ្អើលផង, មានរឺគ្មានក៏ដូចគ្នា!

  2. ចុម!! មែនរឺក៏អី!!! ខ្ញុំលឺគេថា នៅខាងប៉ែកហ្នឹង រ៉ែមាសមិនសំបូរទេ ២ឆ្នាំហើយ រកបានតែ ២គីឡូក្រាមហ្នឹង!!!

  3. រីករាយចំពោះដំណឹងល្អនេះ តែព្រួយបារម្ភណាស់់
    ចំពោះផលទាញបានពីធនធានរ៉ែធម្មជាតិរបស់់ខ្មែរដែលមាន
    បរទែសជាច្រើបកំពុងតែដណ្ដើមគ្នា។ហើយចុះយើងម្ចាស់់សង្ឃឹម
    ថាបានប៉ុន្មាន? ពិតជាតិចតួចណាស់់។( យើង= ឃ្លាំងប្រាក់់រដ្ឋសំរាប់់ចែកចាយ
    និងបង្កើតការងារដល់់ប្រជារាស្រ្តខ្មែរទូទៅ)។

  4. ចាំ​មើលសិន​មើល​ ថា​វា​នឹង​ទៅ​ជា​យ៉ាង​ម៉េច

  5. មានយ៉ាងម៉េច បើបានមែននោះ ៨លានតោននេះ ចែកតែម្នាក់តែកន្លះតោនទៅ ព្រោះប្រជាជនខ្មែរមាន១៥លាននាក់ គឺក្លាយជាអ្នកមានជាគេក្នុងពិភពលោកហើយ នរណាចាកម្ពុជាក្រទៀត!!! 😆

  6. ក្មេង​កាម​ទេព​អឺយ បើ​ចឹង​មែន ពិត​ជា​អស្ចារ្យ​ហើយ។​ ញ៉ុម​ខ្លា​ច​ថា អ្នក​ដែល​ត្រូវ​បាន​ គឺ​ក្រុម​មនុស្ស​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ។

    • រកឃើញហើយ រដ្ឋបានផលចំនេញនេះ តែ ៤% ទៅ៥% ទេ។ ៨លានតោន បានតែ ៤០០ម៉ឺនតោនប៉ុន្នោះ!!! នេះ ខាតធ្ងន់ណាស់ ខ្មែរ!!!!!

  7. បើ​មាន​មែន គឺ​នៅ​តែ​មិន​បាន​ចំណេញ​ដល់​ប្រជា​រាស្រ្ត​ដែរ ចូល​ក្នុង​ហោប៉ៅ​បុគ្គល​អស់​ហើយ មើល​ទៅ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: