គ្រាប់ស្រូវ​មាន​អាយុ​ប្រហែល​៣,០០០​ឆ្នាំ​អាច​ដុះ​ចេញ​ជាដើម​បាន

អ្នក​បុរាណវិទ្យា និង​អ្នក​វិទ្យាសាស្ដ្រ​ក​សិកម្ម​នៃ​ប្រទេស​វៀតណាម មាន​ចំ​ង​ល់​ទៅ​លើរឿងរ៉ាវ​ដ៏​ចម្លែក​អំពី​គ្រាប់ស្រូវ​មួយ​ចំនួនដែល​បាន​ដុត ​កាលពី​៣០០០​ឆ្នាំ​មុន ហើយត្រូវ​បាន​ជីក​រក​ឃើញ​នៅ​ក្នុង​ទីតាំង​បុរាណមួយ​នាទី​ក្រុង​ហាណូយ ដែល​អាច​ដុះ​ចេញ ជាដើម​បាន ប៉ុន្ដែ​ទោះបី​យ៉ាងណា ពេលបច្ចុប្បន្ន​គេ​មិន​អាច​ធ្វើការ​សន្និដ្ឋាន​បានឡើយ ។ លោក​ឡាំ ធី​មី​ឌុ​ង (​Lam Thi My Dung​) អ្នក​បុរាណវិទ្យា​មក​ពី​មហា​វិទ្យាល័យ​សង្គម​សាស្ដ្រ និង​មនុស្ស​សាស្ដ្រ​ក្រុងហាណូយ​បានឱ្យ​ដឹង​ថា កាលពី​១​ខែ​មុន ក្រុម ការងារ​ស្រាវជ្រាវ​បាន​ជីក​ទីតាំង​បុរាណ
ថា​ញ់​ដេ​ន (Thanh Den) ដែល​រហូត​មក​ដល់ខែឧសភា​នេះ បាន​ប្រទះ​ឃើញ​គ្រាប់ស្រូវ​នៅក្នុង​ស្រទាប់ដី​ជំរៅ​១​ម៉ែត្រ​នៅ​ក្នុង​ បរិវេណនោះ​ដែល​ជឿជាក់​ថា ជា​ផ្ទះបាយ​ដ៏​ធំ​មានចង្ក្រាន​ដាំបាយ​លាតសន្ធឹង​លើ​ទីតាំង​ប្រហែល​៣០០​ ម៉ែត្រការ៉េ ។

ក្រុមការងារ​បាន​ប្រទះ​ឃើញ​កំទេចកំទី ម្ហូបអាហារ​ជា​ច្រើន​ប្រភេទ​រួម​ទាំង​ឆ្អឹង​ត្រី និង​សំបកខ្យង​ផង​ដែរ ។ ទោះជា​យ៉ាងណា​ក៏ ដោយអ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​បញ្ហាចម្លែក​នៅ​ក្នុង​ចិត្ដ​នោះ​ គឺ​គ្រាប់ស្រូវ​ដែល​ត្រូវបាន​ដុត​ចំនួន​១០​គ្រាប់​បាន​ដុះ​ឡើង​ចេញ​ជាដើម​ ស្រូវ ក្រោយ​ពី​ត្រាំ​ទុក​ចោល​ក្នុង​ទឹកប្រហែល​២​ថ្ងៃ សំរាប់​ធ្វើការ​ស្រាវជ្រាវ​ផ្នែកពូជស្រូវ​មក ។
រហូត​មក​ដល់​ពេល​នេះនៅ​ មិន​អាចបញ្ជាក់​បាន​ថា រឿង​នេះ​កើតឡើង​ដោយសារអ្វី? ប៉ុន្ដែ​មាន​កត្ដា​មួយ​ដែល​អាច​បញ្ជាក់​បាន គឺ​គ្រាប់ស្រូវ​ដែល​ជីក​បាន​ក្នុង​តំបន់​ខាងលើមាន​អាយុកាល​ប្រហែល​ពី​ ២.៥០០-៣.០០០ ឆ្នាំ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក ឡាំ​ធី​មី ឌុ​ង ។ ដោយឡែក​លោក​ឡេ ឌ្វី​ហាម (Le Duy Ham) អ្នក​វិទ្យាសាស្ដ្រ​ក​សិកម្ម​បាន​ថ្លែង​បញ្ជាក់​ថា ជា​រឿង​ដ៏​ពិបាកបំផុត​ដែល​គ្រាប់​ស្រូវពូជ​ដែល​មាន​អាយុកាល​ប្រហែល​៣,០០០​ ឆ្នាំ អាច​ដុះ​ឡើង​បាន ទោះបី​ជា​ក្នុងអំឡុងពេល​មុន​នេះ ធ្លាប់​លេចឮដំណឹង​ក៏​ដោយ ប៉ុន្ដែ​ក៏​មិនមែន​អាយុកាលដ៏​ចំណាស់​បែប​នេះ​ដែរ ។

លោក​ហាម​បានឱ្យ​ដឹង​ថា “​ជា​មូលដ្ឋាន គឺជា​រឿង​ដែល​កើតឡើង​ដ៏​ពិបាក​ចំពោះ​គ្រាប់ស្រូវ​ដែល​មាន​អាយុ​ប្រហែល​៣,០០០ ​ឆ្នាំ អាច​ដុះ​ឡើង ។ ទោះជា​យ៉ាងណា​ក៏​ដោយ វាប្រហែល​អាច​ទ្រទ្រង់​ស្ថានភាព​នៃ​ការ​រស់រាន​មានជីវិត​បាន ប៉ុន្ដែ​ក្នុង​ស្ថានភាព​បរិស្ថាន​នៅជុំវិញ​យើង​មិន​បានដឹង​ច្បាស់​”​។ ដោយឡែក​លោក​ឡាំ ធី​មី​ឌុ​ង អ្នកបុរាណវិទ្យា​របស់​វៀតណាម​បាន​គូសបញ្ជាក់ ឱ្យ​ដឹង​ទៀត​ថា “​ចាត់​ទុក​ថា ជា​ការ​ស្រាវជ្រាវ​រក​ឃើញ​ដ៏​សំខាន់ បង្កើន​ការ​ឈានមុខក្នុង​ផ្នែក​ស្រាវជ្រាវ ។ យើង​ត្រូវ​ឆ្លើយ​តប​នឹងសំណួរ​ផ្សេង​ៗ ដូច​ជា​សំណួរ​សួរ​ថា តើ​ជា​ពូជស្រូវ​អ្វី? ហេតុ​អ្វី​បានជា​អាច​ដុះ​ឡើង​បានក្រោយ​ពី​ដុត​ចោល​កាលពី​៣.០០០​ឆ្នាំ​មុន? ស្រូវ​ប្រភេទ​នេះត្រូវ​បាន​រក្សា​ទុក​ក្នុង​សភាពបរិស្ថាន​បែប​ណា និង​មាន​លក្ខណៈ​ពូជ​ដូចម្ដេច?​” ។

សំរាប់​លោក​ហាម អ្នក​វិទ្យាសាស្ដ្រ​ផ្នែកកសិកម្ម​របស់​វៀតណាម​បាន​បន្ដ​ឱ្យ​ដឹង​ទៀតថា “​ចាត់​ទុក​ថា ជា​ការ​ប្រទះ​ឃើញ​ស្រូវពូជបុរាណ​ដ៏​ធំធេង ដែល​អាចយ​កមក​កែ​ច្នៃ​ឱ្យក្លាយជា​ស្រូវ​ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​ការប្រទះ​ឃើញ​ដ៏​មាន​អត្ថន័យ​ទាំង​ផ្នែក​ប្រវត្ដិសាស្ដ្រ និង​ពូជស្រូវ​” ៕

ប្រភព៖ កាសែតកោះ​សន្តិភាព

One Response to “គ្រាប់ស្រូវ​មាន​អាយុ​ប្រហែល​៣,០០០​ឆ្នាំ​អាច​ដុះ​ចេញ​ជាដើម​បាន”

  1. មិនដឹងថាវាពិតជា៣០០០ឆ្នាំមែនអត់ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: