ប្រើ​ស្លឹក​ពោធិ៍​ដើម្បី​សាក​ថ្ម​ទូរស័ព្ទ​ដៃ

ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​មែន​ទែន ពេល​ខ្ញុំ​បាន​ឃើញ​ពត៌មាន​នេះ​នៅ​លើ​អ៊ីនធឺណិត។ ខ្ញុំ​អត់​ដែល​ដឹង​សោះថា ស្លឹក​ពោធិ៍​អាច​សាក​ថ្ម​ទូរស័ព្ទ​ដៃបាន។​ ទោះ​បី​ជាវាមិន​អាច​សាក​បញ្ចូល​ក្នុង​បរិមាណ​មួយ​ដ៏​ច្រើន​ក៏ដោយ តែគេ​បាន​រៀបរាប់​ថា អាចប្រើការ​បាន។

អ្វី​ដែល​យើង​ត្រូវការ​គឺ​គ្រាន់​តែ​ស្លឹក​ពោធិ៍​ស្រស់​ ២-៣​​ សន្លឹក ហើយ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖

១. ដោះ​ថ្ម​ចេញ​ពី​ទូរស័ព្ទ

២. យកគល់នៃ​ស្លឹក​ពោធិ៍ទៅ​ផ្ដិត​នឹង​ប៉ូល​របស់​ថ្មទូរស័ព្ទ (battery terminal) (មើល​រូប​ខាង​លើ)

៣.​ ជូត​ប៉ូល​របស់​ថ្ម​ទូរស័ព្ទ​អោយ​បាន​ស្អាត​ជាមួយ​ក្រណាត់

៤​.​ ដាក់​ថ្ម​ចូល​ក្នុង​ទូរស័ព្ទ​វិញ ហើយ​សាក​ល្បង​ប្រើ​ល៏​មើល​។​ កើត​អត់? បើ​កើត ប្រាប់​ខ្ញុំ​ផង ខ្ញុំ​សាក​មើល​ដែរ។​ ហេហេហេ….

12 Responses to “ប្រើ​ស្លឹក​ពោធិ៍​ដើម្បី​សាក​ថ្ម​ទូរស័ព្ទ​ដៃ”

  1. ទំនង​តែបោក​ច្រើន​ជាង។

    ស្លឹក​ពោធិ៍​ទាំង​ពីរ​សម​តែ​មាន​លក្ខណៈ​ដូចគ្នា(បន្ទុក ជាតិ​គីមី …) បើ​មួយ​យក​ទៅ​ដាក់​ប៉ូល+ មួយ​យក​ទៅ​ដាក់​ប៉ូល – ធ្វើ​ម៉េច​ចេញ​បន្ទុក​កើត?

  2. នេះជាពត៌មានកំប្លែងលែងឬក៏មែនទែន ?

  3. វ៉ោ! ពិតជាឡយមែន! ចាំពេលណាទូរស័ព្ទខ្ញុំអស់ថ្ម ខ្ញុំនឹងទៅវត្តហើយ!!!

    តើឆ្ងល់មែនទេ ម៉េចបានជាខ្ញុំទៅវត្ត? មនចម្លែកទេ ព្រោះនៅវត្តសម្បូរស្លឹកពោធិ៍ច្រើនណាស់…:)

  4. អត់​ទាន់​បាន​សាក់​ល្បង​ទេ,
    ព្រោះ​ប្រាប់​ខាង​លើ​ថា ៖ យក​គល់​ស្លឹក​ពោធ៍​ផ្តិត​នឹង​ប៉ូល​ទាំង​ពីរ​របស់​ថ្ម ហើយ​ដាក់​ថ្មចូល​ទូរស័ព្ទ​វិញ គឺ​រួច​ស្រេច
    ហេហេ…ដូច​ជា​បញ្ចូល​បាន​រហ័ស​ជាង​បញ្ជូល​ដោយ​អគ្គីសនី​ទៅទៀត…

  5. ហា,ម៉េចចឹង? សាកជាមួយស្លឹកឈើផ្សេងៗទៀតបានទេ?
    ក្រែងវាត្រូវការពន្លឺទេដឹង? ចុះបើសាកថ្មទូរស័ព្ទនៅក្នុងទីងងឹតបានអត់់?

  6. ខ្ញុំ​ភ្លេច​ត្រង់​ចំនុច​លេខ​២ ដោយ​គេ​បាន​រៀបរាប់​ថា ត្រូវ​ផ្ដិត​វា​ក្នុង​រយះ​ពេល​១​នាទី។ ហេហេហេ…សាក​មើល​ទៅ

  7. មិនកើតទេ! ធ្លាប់សាករួចហើយ! វានៅតែបើកទូរស័ព្ទចេញ តែមកពីថ្មយើងនៅសល់ដែរហ្នឹង, ប្រសិនប្រើទាល់តែរលត់ បើកលែងចេញ ច្បាប់ជាអាស្លឹកពោធិ៍ហ្នឹងជួយមិនបានរ៉េ!

  8. រកមុខអ្នកផ្សាយសិន!! បោកសមមែនទែន !!! សាកដល់កន្លះម៉ោងហើយ នៅតែអត់មានភ្លើងចូល ប្រើទូរស៍ព្ទអត់បាន បើកអត់ចេញ ខូចទូរស័ព្ទម៉ាមីខ្ញុំអស់!!!

  9. ពិត​ជា​ល្អ​មែន!!
    នេះ​ជា​ចំណេះ​ថ្មី​មែន!!!
    តែ…………មាន​គេ​ខ្លះ​ថា​មែន​ ខ្លះ​ថា​មិនមែន​!!!!
    មើល​ទៅ​ទាល់​តែ​សាកល្បង​ខ្លួន​ឯង​ហើយ!!! ល្អទេ???

  10. ហា​ ហា​ !!!! អ្នកប្រាជ្ញខាងណា រកឃើញ វាពិតគួរឲ្យចង់សាក តែមុននឹងសាក គួរប្រើទស្សនៈជាមុនសិន
    ប្រសិនបើកើត ជប៉ុន សល់ថ្មហើយ ! ហើយប្រហែលជា សូណាមី​ កើតលើស្រុកខ្មែរហើយ !

  11. I don’t believe in this information at all…..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: