បរិភោគ​ទឹក​ដើម្បី​សុខភាព​របស់យើង​ទាំង​អស់​គ្នា

យោង​តាម​សៀវភៅ​ពេទ្យ ខ្លួនប្រាណរបស់​យើង​ផ្សំ​ឡើង​ពី​ទឹក​៧០% សំរាប់​សាច់ដុំ​៧៥% កោសិកា​ខួរក្បាល​៨៥% ឈាម ៨២% និង​ឆ្អឹង​ប្រហែល​២៥% ឬ​តិច​ជាងនេះ ។ អ្នក​វិទ្យាសាស្ដ្រ​បាន​រក​ឃើញ​ថា ជាមធ្យម​មនុស្ស​អាចរ​ស់បាន​៥​ទៅ​៧​ថ្ងៃ​ដោយ គ្មាន​អាហារ​បាន ប៉ុន្ដែ​មនុស្ស​មិន​អាចរ​ស់បានដល់​៥​ថ្ងៃ​ទេ ប្រសិនបើ​គ្មាន​ទឹក ។ ជា​មធ្យមក្នុង​មួយ​ថ្ងៃ​ខ្លួនប្រាណ​របស់​យើង​បាន​បាត់បង់​ជាតិ​ទឹក​ប្រហែល​ ១,៨៩​លី​ត្រ តាម​រយៈ​ធម្មជាតិ ដូច​ជា​ការ​បែកញើស និង​ទឹកនោម ។ យើង​អាច​ពិសោធន៍​បាន​គឺ ប្រសិនបើ​យើង​រាំ ឬ​ធ្វើ​សកម្មភាព​រហូត​យើង​ស្រេកទឹក​នោះមាន​ន័យ​ថា យើង​បាន​បាត់បង់​ជាតិ​ទឹក​នៅក្នុង​ខ្លួន​ហើយ ។ តើ​យើង​ត្រូវ​ផឹកទឹក​ប៉ុន្មានលី​ត្រ​ក្នុង​មួយ​ថ្ងៃ? សមាគម​អា​មេ​រិ​កមួយ បាន​ប្រាប់​រូបមន្ដ​ថា ត្រូវ​បំបែក​ទំងន់​អ្នក​ពីគីឡូក្រាម​ទៅ​ជា​ផោន ហើយ​ចែក​ជា​២ ។ ផល​ដែល​បាន​ត្រូវ​ចែក​ជា​១២ ហើយ​ចែក​នឹង២​ទៀត គឺ​យើង​នឹង​បាន​ទឹក​ប៉ុន្មាន​លី​ត្រ​ដែល ត្រូវ​តែ​ទទួលទាន​ឱ្យ​បាន​រាល់ថ្ងៃ ។

នៅ​រដូវក្ដៅ យើង​ត្រូវ​ផឹកទឹក​ឱ្យ​បានច្រើន​បំផុត ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​រាង​កាយ ។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ចំបង​១០ យ៉ាង​ដែល​អ្នក​ត្រូវ​ផឹកទឹក​ឱ្យ​បាន​ច្រើន ៖
១-​ទឹក​ផ្ដល់​ប្រយោជន៍​ដល់​ គ្រប់​ផ្នែក​នៃរាង​កាយ: នៅ​ពេល​អ្នក​ស្ថិត​ក្នុង​ភាព​ខ្វះខាត​ទឹក​យូរខ្លួន​របស់​យើង​នឹង​ទទួល​រង​ផល ​ប៉ះពាល់​៥យ៉ាង ក្នុង​រាង​កាយ​របស់​យើង រួម​មានខួរ ក្បាល បេះដូង សួត ថ្លើម និង​ក្រលៀន ។ ប្រសិនបើ​អ្នក​បាន​ផឹកទឹក​គ្រប់គ្រាន់​សំរាប់ផ្គត់ផ្គង់​លើ​ផ្នែក​ទាំង​៥​ នេះ​ហើយ ផ្នែក​ផ្សេង​ៗទៀត​ក៏​នឹង​ទទួល​ប្រយោជន៍​ដែរ ដូច​ជា ស្បែក​ជាដើម ។ ប៉ុន្ដែ​យើង​អាច​សំ​គាត់​ភាពខ្វះ​ជាតិ​ទឹក​របស់​រាង​កាយ​យើង​តាម​រយៈ រោគ​សញា​មួយ​ចំនួន​ដូច​ជា ឈឺក្បាល ឈឺ​ខ្នង រមាស់ ស្បែក​ស្ងួត ប្រតិកម្ម​ស្បែក ក្ដៅ​ទ្រូង និង​ភ្លេចភ្លាំង​ខ្លះ​ៗ ។
២-​ផឹកទឹក​ច្រើន​ អាច​ឱ្យ​អ្នក​មើលទៅក្មេង​ជាង​វ័យ: ស្បែក​ស្ងួត​វា​នឹង​អាច​កើតឡើង​ដោយសារ​ខ្វះ​សារធាតុ​ផ្គត់ផ្គង់ ឬ​ជំនួយ ហើយ​វា​នឹងធ្វើ​ឱ្យ​កាន់តែ​ស្ងួត ហើយ​កាន់តែ​ស្ដើង ព្រម ទាំង​ជ្រួញ​ថែម​ទៀត ។ មាន​មនុស្ស​មួយចំនួន​ធំ​ជ្រើសរើស​ទៅ​ព្យាបាល​តាម​របៀបកែសម្ពស្ស ដើម្បី​បំបាត់​ស្ថានភាព​នេះ ។ ចុះ ហេតុ​អ្វី​ក៏​មិន​ចំណាយពេល​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​ដែល​ពុំ​ចាំបាច់​អស់​ លុយ​ច្រើន និងធ្វើ​ឱ្យ​ស្បែក​អ្នកមាន​សុខភាព​ល្អ និង​ស្រស់ស្អាត​វិញ​ទៅ?
៣- ​ផឹកទឹក​ច្រើន​អាច​ឱ្យ​អ្នក​ចុះ​ទំងន់: នៅ​ពេល​ខ្លួនប្រាណ​មនុស្ស​យើង​បាត់បង់ជាតិ​ទឹក គឺ​បង្ក​មក​ពី​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ Aldosterone ដែល​ធ្វើ​ឱ្យ​ទឹក​ក្នុង​ខ្លួន​យើងហូរ ។ កាលណា​យើង​ផឹកទឹក​កាន់តែ​ច្រើនខ្លួនប្រាណ​របស់​យើង​នឹង​បញ្ចេញ​ជាតិ​ទឹក ដែល​ស្ដុក​ក្នុង​ខ្លួន​យើង ដើម្បី​ទ្រទ្រង់​ការ​រស់នៅ ។

តាម​រយៈ​ការ​ផឹកទឹក​ច្រើនប្រហែលជា អ្នក​គិត​ថា​ជា​រឿង​មួយ​ដែល​មិន​គួរ​ធ្វើ ព្រោះអ្នក​ត្រូវ​ទៅ​បន្ទប់ទឹក​ញឹកញាប់ តែ​នេះ​គឺជា​អ្វី ដែល​ខ្លួនប្រាណ​របស់​អ្នក​ត្រូវធ្វើ​នៅ​ពេល​អ្នក លើស​ជាតិ​ទឹក និង​សារធាតុពុល​ចេញពី​ខ្លួនប្រាណ​របស់​យើង ។ ម្យ៉ាងទៀត​ក៏​មានការសិក្សា​ស្រាវជ្រាវ​ថ្មី​បង្ហាញ​ថា កាលណា​ខ្លួនមនុស្ស​យើង​ខ្វះ​ជាតិ​ទឹក​គឺជា​ការ​ធម្មតា ត្រូវផ្ទុក​ភាពធាត់​ជា​ស្រេច​ទៅ​តាម​រយៈ​កំ​ដៅ ដែល​កើនឡើង​របស់​ខ្លួន​មនុស្ស​យើង ។ ដូចដែល​អ្នក​តម​អាហារ​ឱ្យ​ស្គម ព្រោះ​ការ​ផឹកទឹក​ច្រើន នឹង​កាត់​បន្ថយ​ការ​ឃ្លាន ។
៤-​ការ​ផឹកទឹក​ ច្រើន​ជួយ​ដល់​ការ​ចង​ចាំ: ដោយសារ​កោសិកា​ខួរក្បាល​របស់​យើងកើត​ពី​ជាតិ​ទឹក​ប្រហែល​៨៥% នោះ​មាន​ន័យថា ការ​បាត់បង់​ជាតិ​ទឹក​អាច​បង្ក​គ្រោះថ្នាក់នៃ​ការ​បំផ្លាញ​កោសិកា​ប្រសាទ​ របស់​យើង និង​នាំ​ឱ្យ​បាត់​ការ​ចង​ចាំ ។
៥-​ការ​ផឹកទឹក​ច្រើន​អាច​ឱ្យ​ ខ្លួនប្រាណរបស់​យើង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន: ជា​មធ្យោបាយ​មួយ​ដែល​អាច​ឱ្យ​ខ្លួន ប្រាណ​អ្នកមាន PH ស្មើ ។ PH មាន​ពី​១​ដល់ ១៤ ។ PH៧ ត្រូវ​ចាត់​ទុក​ថា ល្អ ម្យ៉ាងទៀត កាលណាPH ក្រោម​៧​មាន​ន័យ​ថា ជាតិអាស៊ីតខ្លាំង ហើយ​បើ PH លើស​ពី​៧ មានន័យ​ថា ជាតិ​ប្រៃ​ច្រើន ។ ក្នុង​ខ្លួន​យើង​នឹងមាន​ជាតិ​អាស៊ីត​ច្រើន កាលណា​ប្រសិនបើ ខ្លួនប្រាណ​របស់​យើង​មិនសូវ​បញ្ចេញ​ជាតិពុលចេញពី​ខ្លួន ហើយ​ការ​ផឹកទឹក​ច្រើន​អាច​ជួយឱ្យ​មាន​សមត្ថភាព ដើម្បី​ប្រឆាំង និង​បណ្ដេញសារធាតុពុល​ចេញពី​ខ្លួនប្រាណ​បាន និង​អាចជួយ​ឱ្យ​ដោះស្រាយ​បញ្ហា​សុខភាព​មួយ​ចំនួនផង​ដែរ ។
៦-​ការ​ផឹកទឹក ​ច្រើន និង​កំរិត​នៃ​ការ​ផឹកកាហ្វេ​តិច​ដើម្បី​កុំឱ្យ​ខ្លួនប្រាណ​អ្នក​ខ្វះ​ ជាតិទឹក: កាហ្វេ និង​តែ គឺជា​ភេសជ្ជៈ​ដែល​ទទួលការ​ពេញ​និយម​មួយ​ក្នុង​ទីផ្សារ​នា​ពេល​ប​ច្ចុប្បន្ន ។ តាម​រយៈ​ការ​សិក្សា​បង្ហាញ​ថា ក្នុងកាហ្វេ និង​តែ មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ ចំរើន​ដល់​សុខភាព​អ្នក ។ អ្នក​អាច​ផឹក​តែ​ទឹកក្នុង​មួយ​ថ្ងៃ ប៉ុន្ដែ​អ្នក​ប្រហែល​នៅ​តែ​ស្រេកទឹក ឬ​ខ្វះ​ជាតិ​ទឹក ព្រោះតែ​ជាតិ​រ៉ែ​របស់​វា ។ សំរាប់​អ្នក​ដែល​មាន​បញ្ហា​មិន​ប្រក្រតី​នៃចង្វាក់បេះដូង គួរតែ​ចៀសវាង​ការ​ផឹក​សារធាតុ​កាហ្វេ​ក្នុងអំឡុងពេល​ដែល​មាន​អាកាសធាតុ​ក្ដៅ ។
៧-​ផឹកទឹក​ច្រើន​ជួយ​ដល់​ការ​រំលាយអាហារ:ទឹក​គឺជា​សារធាតុ​មួយ​ដ៏​ សំខាន់​ដើម្បី​កុំឱ្យ​អ្នកមាន​មេរោគ​រលាក​បំពង់​អាហារ ព្រោះ​វាជួយ​រំលាយ​អាហារ រួម​ទាំង​ទឹកមាត់ និង​ទឹក ក្រពះ ឬ​ទឹក​អាស៊ីត​ក្នុង​ក្រពះ ហើយ​បើ​ពុំមានទឹក​នោះ​អ្នកមាន​អាកា​រៈ​ក្ដៅ​ទ្រូង ទល់លាមក ឬ​អាច​ឈាន​ដល់​កើត​ជំងឺ​ឫសដូងបាត ថែម​ទៀត​ផង ។
៨-​ផឹកទឹក​ ច្រើន​ការពារ​ជំងឺលើសឈាម:នៅ​ពេល​ដែល​អ្នក​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន វានឹង​ធ្វើ​ឱ្យ​ត្បៀត​សរសៃឈាម​របស់​អ្នក ដែលរំខាន​ដល់​ដំណើរការ​ឈាមរ​ត់របស់​អ្នក ហើយ​បង្ក​ឱ្យ​មានការ​លើសឈាម ឬ​កំរិតឈាម​ឡើង​ខ្ពស់ ។ ផឹកទឹក​ឱ្យ​បាន​ច្រើន​ដើម្បីឱ្យ​សរសៃឈាម​របស់​អ្នក​បាន​ធម្មតា​វិញ ដើម្បី​កុំឱ្យ​កំរិត​ឈាម​ឡើង​ខ្ពស់​ពេក និង​ចុះទាប​ពេក ។
៩-​ផឹកទឹក​ ច្រើន​ជួយ​ដល់​សាច់ដុំ :អ្នក​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន គឺ​មាន​ន័យ​ថា​ចុះថយ​ជាតិ​ប្រូតេអ៊ីន​សំយោគ​ដែល​មាននៅ​ក្នុង​ខ្លួនប្រាណ​ អ្នក ។ ទឹក​មាន​នាទី​ជួយ​ដល់កំលាំង​សាច់ដុំ​របស់​អ្នក ។ នៅ​ពេល​ប្រូ​តេអ៊ី​ន​សំយោគ​របស់​អ្នក​ត្រូវ​បាន​ទប់ស្កាត់ ជាតិ​មួយ​ចំនួន​ក៏​ឈប់​ធ្វើការ​ដែរ ហើយ​ជាតិប្រូតេអ៊ីន​ដែល​មិន​ទាន់​សំយោគ​នឹង​កើនឡើង ស្រប​ពេល​ជាមួយ​ជាតិ​កាឡូរី​ជា​ច្រើន​លែងទទួល​ស្ដុក​ទុក​ក្នុង​ខ្លួន​អ្នក​ ដែល​ជា​លទ្ធផល​អ្នក​នឹង​ធាត់ ។
១០-​ផឹកទឹក​ច្រើន​ដើម្បី​រក្សា​ សីតុណ្ហភាពក្នុង​ខ្លួន :ទឹក​អាច​ជួយ​រក្សា​ភាព​ត្រជាក់​នៃ​ប្រព័ន្ធត្រជាក់​ក្នុង​រាង​កាយ​អ្នក ។ អ្នក​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា ទឹក​មាន​ប្រយោជន៍ ប្រសើរ​ជាង​ភេសជ្ជៈ​ផ្សេង​ទៀត​ទាំងអស់ ។ សំរាប់​ទឹក​កន្លះ​លី​ត្រនឹង​ស្រូប​ចូលខ្លួន​ប្រាណរបស់​អ្នក​អស់​៨​ភាគរយ​តែ​ ក្នុង​រយៈពេល​១៥​នាទី ។ នៅ​ពេល​ផឹកទឹក​បាន​គ្រប់គ្រាន់អ្នក នឹង​មាន​អារម្មណ៍​ថា មានកំ​លាំង​ពេល​ដែលអ្នក​ធ្វើ​លំ​ហាត់ប្រាណ និង​មិនសូវ​ក្ដៅ​ទៀតផង ៕

ដកស្រង់​ពី៖ កោះ​សន្តិភាព

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: